ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ CUS ជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយ អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដូចការផ្តល់ឈាមនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតសាកលវិទ្យាល័យ CUS ដែលទើបបញ្ចប់ការសិក្សាគឺត្រូវប្រឹងប្រែងរៀនសូត្របន្តទៀត។ * សម្តេចតេជោ បន្តថា កម្ពុជា ដែលពីអតីតកាលគេមើលឃើញថា ជាទីតាំងសមរភូមិ និងទីតាំងប្រយុទ្ធ បានក្លាយជាទីតាំងសន្តិភាព, កម្ពុជាដែលពីមុនញាំញី ដោយភាពក្រីក្រ បានប្រឹងប្រែងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន, កម្ពុជា ដែលពីមុនមានប្រាក់ចំណូលទៀប បានក្លាយខ្លួនជាប្រទេសមានចំណូលកម្រិត មធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឈានទៅសម្រេចគោលដៅឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ * សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ដើម្បីសម្រេចមហិច្ឆតាក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ CUS ជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃនេះ